រឿងប្រលោមលោកនេះ និពន្ធដោយក្រុមអ្នកនិពន្ធ និងកែសម្រួល Senses Novel ដោយលោក Ken ផ្ទាល់ ដែលមានបទពិសោធន៍ជាច្រេីនឆ្នាំ។
អ្នកនិពន្ធ និងកែសម្រួល៖ ខេន
រូបភាព៖ ដកស្រង់តាមគេហទំព័រ Pinterest
បម្រាម៖
ដោយសារកម្រងសៀវភៅនេះជាប្រភេទ 18 បូក ដូច្នេះហេីយយេីងខ្ញុំសូមធ្វេីការក្រេីនរំលឹកជាមុនថាពុំអនុញ្ញាតិអោយអ្នកអាន ដែលមានអាយុក្រោម 18 ឆ្នាំអាននោះទេ។ បន្ថែមពីនេះទៅទៀត សៀវភៅមួយក្បាលនេះមានរួមបញ្ចូលជាមួយពាក្យពេចន៍ មិនសមរម្យមួយចំនួន សូមអានដោយការត្រៀមចិត្ត។
ព្រាយខ្លា វគ្គ១ ខ្លាលាក់ក្រចក
ចាបព្រៃ សំដៅដល់វិញ្ញាណដែលបំភ័្ត បំភ័យអោយកេីតការភ័ខ្លាចដែលស្ថិតនៅក្នុងព្រៃ ឬវិញ្ញាណដែសណ្ធិតនៅក្នុងសត្វខ្លា ដោយសារភាគច្រេីនវិញ្ញាណអស់ទាំងនោះ ត្រូវបានសម្លាប់ដោយសត្វខ្លា។ ក្នុងពិភពលោកតេីមានអ្នកណាខ្លះដែលជឿទៅលេីរឿងមនុស្យអរូប? សម្រាប់ខ្ញុំគឺខ្ញុំមិនដែលជឿសូម្បីម្តង! ហេីយក៏មិនចង់លូកដៃក្នុងរឿងទាំងនោះដែរ ប៉ុន្តែអ្វីដែលខ្ញុំបានជួប គឺជាអ្វីដែលខ្ញុំមិនបានជឿទៅលេីវា! របស់ដែលយេីងបានឃេីញត្រឹមតែជារូបសំណាក់ដំណាងមិនប្រាកដថាគ្មានឡេីយ! ដូចដែលរូបខ្ញុំផ្ទាល់នៅពេលដែលខ្ញុំជួបខ្លួនឯងទេីបដឹងថាវាយ៉ាងណា ហេីយវាក៏ចាប់ផ្តេីមនៅពេលដែលខ្ញុំបានឈានជេីងចូលមកក្នុងផ្ទះបុរាណមួយ នៅក្រោយផ្ទះលោកយាយរបស់ខ្ញុំ នៅពេលលេងបិទពួនជាមួយនឹងប្អូនៗរបស់ខ្ញុំ។

